Skip to Content

អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល): ១២ឆ្នាំនៃសេវាកម្មជួលឈានមុខគេនៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឋិកា ឆ្នាំ២០២២ - ក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ.អិម.អេ គ្រុប បានប្រារព្ធខួប ១២ ឆ្នាំ នៃសេវាកម្មជួលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។


ក្រុមហ៊ុន អេ.វី.អ បានចាប់ផ្តើមដំណើរការ  តាំងពីឆ្នាំ២០១០។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន អេ.វី.អ បានទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុនអេវីស បាត់ជិត គ្រុប ដើម្បីដំណើរការសេវាកម្មជួលរថយន្តលំដាប់អន្តរជាតិ ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា អេវីស។ អេវីស ខេមបូឌា ផ្តល់ជូនអតិថិជន នូវជម្រើសសេវាកម្មជួលរថយន្ត ដូចជាការជួលរថយន្តសម្រាប់បើកដោយខ្លួនឯង និងការជួលរថយន្តរួមជាមួយអ្នកបើកបរ ជាមួយជម្រើសនៃរយៈពេលជួល និងប្រភេទរថយន្ត បត់បែនតាមតម្រូវការប្រើប្រាស់ ដែលផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏ល្អឥតខ្ចោះ រួមជាមួយលក្ខខណ្ឌនៃការជួលដ៏សម្បូរបែប ធានារ៉ាប់រងក្នុងការធ្វើដំណើរ និងអត្ថប្រយោជន៍នៃការជួលជាច្រើនទៀត។



ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ របស់លោក ងន សាំង នាយកក្រុមហ៊ុន អ.អិម.អេ ខេមបូឌា និង ក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) បានលើកឡើងអំពីភាពជោគជ័យរបស់ អេវីស ខេមបូឌា ដែលត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនជួលរថយន្តឈានមុខគេ នៅកម្ពុជា ចំនួន៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ ពី World Travel Awards។

ដោយមានការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អេ.វី.អ បានដាក់ដំណើរការសេវាកម្មជួលរថយន្ត និងរថយន្តធន់ធ្ងន់ ដែលមានឈ្មោះថា បាត់ជិត។ លើសពីសេវាកម្មជួលរថយន្តដឹកអ្នកដំណើរ បាត់ជិត ខេមបូឌា ផ្តល់សេវាកម្មជួលផលិតផលសម្បូរបែប ដូចជារថយន្តគ្រប់ធុនសម្រាប់អាជីវកម្ម គ្រឿងចក្រសម្រាប់វិស័យសំណង់ គ្រឿងចក្រកសិកម្ម ឧបករណ៍ប្រើប្រាស់ក្នុងឃ្លាំង ម៉ាស៊ីនសម្អាត តុកតុកដឹកទំនិញ និងម៉ាស៊ីនភ្លើង សម្រាប់គាំទ្រដល់វិស័យនានានៅក្នុងប្រទេសកម្ពុជា។



“អេវីស បាត់ជិត គ្រុប មានទីតាំងនៅ ១៨០ ប្រទេស និងមានដៃគូអាជីវកម្មទទួលអាជ្ញាប័ណ្ឌសរុបចំនួន១៥០ នៅទួទាំងពិភពលោក ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយសម្តែងការទទួលស្គាល់ នូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៅក្នុងប្រទេសកម្ពុជា ដែលមានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២០, ២០២១ និងឆ្នាំ ២០២២ គិតមកដល់វេលានេះ។ នេះជាសមិទ្ធផលដ៏អស្ចារ្យ ដែលកម្ពុជាបានក្លាយជាប្រទេសតែមួយគត់ នៅក្នុងតំបន់អាស៊ី និងក្នុងចំណោមប្រទេសមួយចំនួនតូច នៅទួទាំងពិភពលោក ដែលសម្រេចបាននូវការណ៍នេះ ដូចេ្នះអេវីស បាត់ជិត គ្រុប សូមសម្តែងការអបអរជាថ្មីម្តងទៀត ទៅកាន់ក្រុមការងារប្រទេសកម្ពុជា។” ប្រសាសន៍ដ៏មានអត្ថន័យពី លោក ជេមស៍ រីជម៉ន់ នាយកតំបន់ក្រុមហ៊ុន អេវីស បាត់ជិត គ្រុប ប្រចាំអាស៊ី និងមជ្ឈឹមបូព៌ា។



ក្រុមហ៊ុន អេ.វី.អ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេ ដែលណែនាំសេវាកម្មជួលរថយន្តលំដាប់អន្តរជាតិ និងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីពង្រឹងគុណភាពសេវាកម្មជួលរថយន្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា។   ក្រុមហ៊ុន អេ.វី.អ បានពង្រីកសេវាកម្មជួលរបស់ខ្លួន  ឲ្យក្លាយជាដំណោះស្រាយសេវាកម្មជួលផលិតផលសម្បូរបែប នៅកន្លែងតែមួយ ដែលផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ គាំទ្រដល់វិស័យសំណង់ នាំចេញ-នាំចូល និងធនាគារ។ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំ រួមជាមួយ រថយន្តនិងផលិតផល រាប់រយគ្រឿង ក្រុមហ៊ុន អេ.វី.អ សាកសមជាជម្រើសដៃគូអាជីវកម្ម ដ៏គួរអោយទុកចិត្ត និងផ្តល់សេវាកម្មដ៏ល្អបំផុត ក្នុងវិស័យដឹកជញ្ជូន នៅកម្ពុជា។
2 Years Incident-Free Operation as Fuel Transporter